សូមបង្ហាញអំពី របៀបដាក់លេខសំងាត់ ទៅអោយ Video ជាមួយនឹងកម្មវិធី GreenForce Player ដែលអ្នកអាចទាញយកបានដោយ ចុចត្រង់នេះ
ជំហានទី ១៖
បន្ទាប់ពីអ្នកបានទាញយកកម្មវិធី GreenForce Player ហើយអ្នកធ្វើការបើកវា បន្ទាប់មកចាប់ទាញនូវ Video File ណាដែលអ្នកចង់ ដាក់លេខសំងាត់ ទៅឲ្យវាដាក់ចូលទៅក្នុង GreenForce Player។
ជំហានទី ២៖
បន្ទាប់មកចុចលើ DRM -> Protect video

ជំហានទី ៣៖
វាយបញ្ជូលនូវលេខសំងាត់រួចចុចប៊ូតុង OK

បន្ទាប់មកអ្នកនឹងទទួលបានឯកសារ Video ប្រភេទ gfp ដូចខាងក្រោម

ប៉ុន្តែឯកសារ Video ប្រភេទ gfp គឺអាចចាក់បានតែជាមួយនឹងកម្មវិធី GreenForce Player ប៉ុណ្ណោះ។ ដូច្នេះយើងមានវិធីមួយទៀតគឺ យើងចូលទៅកាន់ DRM -> Protect video ដដែល ប៉ុន្តែម្តងនេះយើងធីកយកជំរើស "Add player to the media file" ដើម្បីភ្ជាប់កម្មវិធី សំរាប់ចាក់ចូលទៅក្នុង Video File ដូចនេះយើងមិនចាំបាច់ ត្រូវការកម្មវិធីសំរាប់ចាក់ Video File នេះទេ។

សំរាប់លោកអ្នក
ដែលប្រើ iPhone 3GS/4/4S ប្រភេទ ជាប់កូដ ឥឡូវនេះ មានវិធីថ្មីមួយ ដែលរកឃើញ
ដោយ Hacker ជនជាតិចិនឈ្មោះ លោកតា ស៊ុន (Loktar_Sun) អាចអោយ លោកអ្នក ដោះកូដ
iPhone របស់លោកអ្នក បានដោយងាយស្រួល តាមរយៈការប្រើកម្មវិធី SAM របស់លោក Sam
Bingner @sbingner។ ក្រោយដោះកូដ ដោយប្រើវិធីនេះ រួច លោកអ្នក
មិនចាំបាច់ប្រើ ទ្រនាប់ស៊ីម ឬរង់ចាំ Ultrasn0w នោះទេ។
គុណវិបត្តិរបស់កម្មវិធីនេះ គឺវា អាចស្គាល់បានម្តង តែមួយស៊ីម ដែលបានធ្វើ
ប៉ុណ្ណោះ ហើយបើចង់ប្រើជាមួយ ស៊ីមផ្សេងទៀត ត្រូវធ្វើឡើងវិញ ម្តងទៀត។






















































