អត្ថបទនេះ អាចនឹងរាងចាស់បន្តិចហើយ សំរាប់លោកអ្នក ដែលថ្នឹកនឹង iPhone តែសំរាប់ អ្នក ទើបនឹងចាប់ផ្តើមប្រើវាដំបូង នឹងផ្តល់នូវចំណេះដឹងបន្ថែម ក្នុងការដំឡើង ភាសាខ្មែរ ដោយខ្លួនឯង។
តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone ដែល Jailbreak រូចហើយ
2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ
វិធីដំឡើងៈ
1.ជាដំបូង សូមបើកកម្មវិធី Cydia រួចចូលទៅ Manage-> Sources រួចចុច Edit-> Add បន្ទាប់មក វាយពាក្យៈ http://www.iphonekhmer.com រួចចុចប៉ូតុង Add Source ដើម្បីចាប់ផ្តើមដំឡើង។2.នៅក្នុងផ្ទាំង Sources នេះ នោះលោកអ្នក នឹងបានប្រភពមួយថ្មីឈ្មោះ iPhoneKhmer.com សូមចុចលើវា រួចរំកិលទៅរកពាក្យ Khmer Font 4.3+។ បន្ទាប់មក យក install-> confirm ដើម្បីដំឡើងពុម្ភអក្សរខ្មែរយូនីកូដសំរាប់ iPhone និង iPad។
3.បន្ទាប់ពីការដំឡើងចប់រួចរាល់ សូមចូលមកផ្ទាំង iPhoneKhmer.com នេះដដែល ហើយម្តងនេះ សូមរើសយកៈ
-KB iPhone 4.3+ សំរាប់ដំឡើងឃីប៊តភាសាខ្មែរសំរាប់ iPhone
-ឫ KB iPad 4.3+ សំរាប់ដំឡើងឃីប៊តភាសាខ្មែរសំរាប់ iPad
រួចចុច Install-> Confirm ដើម្បីដំឡើង។ ពេលដំឡើងចប់ សូមចុច Reboot Device ដើម្បី Restart ម៉ាស៊ីន។
4.ក្រោយ Restart រួច សូមចូលទៅ Settings-> General-> International រួចរើសយក Keyboard។ ចុច Add new keyboard រួចរើសយក Khmer។
5.សាកល្បង ចូលទៅកម្មវិធីវាយសារជាអក្សរ រួចចុចកន្លែងវាយអត្ថបទ ហើយនៅលើឃីប៊ត សូមចុចលើប៉ូតុងរូបពិភពលោក នោះលោកអ្នក នឹងបានឃើញ ឃីប៊ត ជាភាសាខ្មែរ មិនខាន៕
Khmerit4You: របៀបងាយៗក្នុងដំឡើង ភាសាខ្មែរលើ Iphone/Ipod Touch/Ipad 4.3.3 >>>>> Download Now
ReplyDelete>>>>> Download Full
Khmerit4You: របៀបងាយៗក្នុងដំឡើង ភាសាខ្មែរលើ Iphone/Ipod Touch/Ipad 4.3.3 >>>>> Download LINK
>>>>> Download Now
Khmerit4You: របៀបងាយៗក្នុងដំឡើង ភាសាខ្មែរលើ Iphone/Ipod Touch/Ipad 4.3.3 >>>>> Download Full
>>>>> Download LINK