Saturday, July 27

Pocket Rally ហ្គេម​ប្រណាំង​រថយន្ត​លើ​ទឹក​ដី​អង្គរ (ហ្គេមអ៊ែនដ្រយ៏)


 
នេះ​ជា​ហ្គេម Pocket Rally ដែល​ជា​ហ្គេម​មួយ​កំពុង​ទទួល​បាន​ភាព​ពេញ​និយម​ជា​ច្រើន​សម្រាប់​អ្នក​ប្រើ​ប្រាស់ Android ។ លក្ខណៈ​​ពិសេស​នៃ​ហ្គេម​នេះ​ ដែល​យើង​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ទិដ្ឋភាព​ នៃ​ការ​ប្រណាំង​រថយន្ត​ នៅ​អង្គរ​ធំ​ នៃ​ទឹក​ដី​ខេត្ត​សៀមរាប​ ប្រទេស​កម្ពុជា​យើង​។ យើង​អាច​សង្កេត​ឃើញ​ថា​ ការ​ប្រណាំង​រថយន្ត​នេះ​គឺ​ពិត​ជា​មាន​ភាព​ស្វិតស្វាញ​បំផុត ហើយ​មាន​ការ​ចូល​រួម​ប្រកួត​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ ដែល​មក​ចូល​រួម​ប្រកួត​ និង​មាន​ទិដ្ឋភាព​នៃ​ការ​ប្រណាំង​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ជា​ច្រើន​ទៀត​ផង​ ដែរ។
ចំណែក​ក្រាហ្វិក​និង​សំឡេង​របស់​ហ្គេម​ក៏​គួរ​ឱ្យ​ ចាប់​អារម្មណ៍​ផង​ដែរ វា​ពិត​ជា​មាន​ភាព​ទាក់​ទាញ​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ហ្គេម។
ដើម្បី​គាំទ្រ​ទិដ្ឋភាព​នៃ​ទឹក​ដី​អង្គរ​របស់​កម្ពុជា ​យើង​ យើង​គួរ​សាក​ល្បង​ទាញ​និង​លេង​ហ្គេម​នេះ​ ដើម្បី​ដឹង​ថា​ វា​ពិសេស​ប៉ុណ្ណា។
លក្ខណៈ​ពិសេស៖
  • ឈ្មោះ​ហ្គេម : Pocket Rally
  • ទំហំ 24.5 MB
  • ដំណើរ​ការ​ជាមួយ Android
  • ទាញ​យក​នៅ​លើ Google Play
  • ទាញ​យក​ឥត​គិត​ថ្លៃ​ សូម​ចុច​ទីនេះ
 







No comments:

Post a Comment