សូមបង្ហាញអំពី របៀបដាក់លេខសំងាត់ ទៅអោយ Video ជាមួយនឹងកម្មវិធី GreenForce Player ដែលអ្នកអាចទាញយកបានដោយ ចុចត្រង់នេះ
ជំហានទី ១៖
បន្ទាប់ពីអ្នកបានទាញយកកម្មវិធី GreenForce Player ហើយអ្នកធ្វើការបើកវា បន្ទាប់មកចាប់ទាញនូវ Video File ណាដែលអ្នកចង់ ដាក់លេខសំងាត់ ទៅឲ្យវាដាក់ចូលទៅក្នុង GreenForce Player។
ជំហានទី ២៖
បន្ទាប់មកចុចលើ DRM -> Protect video
ជំហានទី ៣៖
វាយបញ្ជូលនូវលេខសំងាត់រួចចុចប៊ូតុង OK
បន្ទាប់មកអ្នកនឹងទទួលបានឯកសារ Video ប្រភេទ gfp ដូចខាងក្រោម
ប៉ុន្តែឯកសារ Video ប្រភេទ gfp គឺអាចចាក់បានតែជាមួយនឹងកម្មវិធី GreenForce Player ប៉ុណ្ណោះ។ ដូច្នេះយើងមានវិធីមួយទៀតគឺ យើងចូលទៅកាន់ DRM -> Protect video ដដែល ប៉ុន្តែម្តងនេះយើងធីកយកជំរើស "Add player to the media file" ដើម្បីភ្ជាប់កម្មវិធី សំរាប់ចាក់ចូលទៅក្នុង Video File ដូចនេះយើងមិនចាំបាច់ ត្រូវការកម្មវិធីសំរាប់ចាក់ Video File នេះទេ។
No comments:
Post a Comment